June 4, 2013

តើអ្វីទៅដែលនាំឱ្យយើងឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត

កញ្ញា អ៊ុង ហាន់ទី មានទីកន្លែងកំណើតនៅស្រុក សូត្រនិគម ខេត្តសៀមរាប។ កញ្ញា ជា និស្សិតបញ្ចប់ បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារនៃសាកល វិទ្យាល័យសៅអ៊ីស អេយសៀ ក្រុងសៀមរាប។ ក្រៅពីសិក្សាជំនាញនៅ សាកលវិទ្យាល័យហើយ កញ្ញាបានឆ្លៀតពេលវេលាទៅបំពេញនូវជំនាញ បន្ថែមទៅលើភាសាអង់គ្លេសនៅវិទ្យាស្ថាន ភាសាអង់គ្លេស អូស្ត្រាលី ហៅកាត់ អេ.ស៊ី.អ៊ី (ACE)។ កត្តាដែលកញ្ញាខំតស៊ូ ព្យាយាមជាមួយការសិក្សានេះ ជាលទ្ធផលផ្តល់ឱ្យកញ្ញា មានឱកាសបានចូលបបម្រើការងារនៅអង្គការ ផេពភី […]
June 4, 2013

ភាពឆ្លាតវ័យ និងប៉ិនប្រសប់ជាមួយនឹងការសិក្សាថ្នាក់វិស្វកម្ម

អ្វីទៅជា លីហ្គូមីនថម (Lego Mintorm)? វាជាកម្មវិធីដែលមានលក្ខណៈ ដូចនឹងកម្មវិធីរ៉ូបូត ឬគេហៅវាថាមនុស្សយន្ត។ ប្រទេសកម្ពុជាគេមិន សូវឃើញវាប៉ុន្មានទេ ទោះជាការប្រើប្រាស់ ឬយក វាទៅបង្រៀនក៍ដោយ ។ តែផ្ទុយទៅវិញវា ពិតជាមាន សារៈប្រយោជន៍ខ្លាំងណាស់សម្រាប់ក្មេងៗ ដើម្បីអភិវឌ្ឍន៍ ចំណេះដឹងរបស់ពួកគេទាក់ទងផ្នែកវិទ្យាសាស្ត្រ និងការ ស្រាវជ្រាវ។ ក្នុងគម្រោងផេពភីយើងមានក្លឹបវិស្វកម្ម ដែលយើងបានបណ្តុះបណ្តាលសិស្សនៅថ្នាក់អនុវិទ្យា ល័យមានសិស្សថ្នាក់ទី ៧ និងទី ៨។ […]
June 4, 2013

ការធ្វើបទរបស់ផេពីក្នុងនៅសិក្ខាសាលាអន្តរជាតិលើកទី 1 ស្តីពីភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍ

អ្នកបានដឹងហើយអំពីផេពភី យើងចូលចិត្តចំពោះការចែករំលែក គំនិត និងរៀនដែល យើងបានសិក្សាកន្លងមក។ យើងមានសេចក្តីរំភើបរីករាយ ដែលបានបង្ហាញនៅក្នុង វគ្គសិក្ខាសាលាជាលក្ខណៈអន្តរជាតិស្តីពីភាពជាអ្នកដឹកនាំនិងការអភិវឌ្ឍក្រោម ប្រធានបទ ដឹកនាំសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន កាលពីថ្ងៃទី ២៣ និង ២៤ ខែ មីនា នៅរាជធានីភ្នំពេញ។ កញ្ញា អាណា ប្រធានផ្នែកទំនាក់ទំនង បានបង្ហាញពីបទ ពិសោធជាមួយនឹងមេដឹកនាំវ័យក្មេងតាមរយៈក្លឹបកុមារ និងក្លឹបយុវជន មកបង្ហាញ ដែលបានទាក់ទាញអ្នកចូលរួមមកពីប្រទេស កម្ពុជា, […]
March 28, 2013

បទបង្ហាញពីអាជីពជាគ្រូបង្រៀន

ថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ២០១៣ ក្រុម​ការងាររបស់​ផេពភី បាន​ធ្វើ​បទ​បង្ហាញ​ដោយ​អ្នក​គ្រូ លន គង្គា ស្ដី​ពី​អាជីព​ជា​គ្រូ​បង្រៀន​ប្រារព្ធ​ធ្វើ​នៅ​អនុវិទ្យាល័យ​ចន្លាស់ដៃ។ ក្នុង​សកម្មភាព​នោះ មាន​សិស្ស​ចូល​រួម​សរុប​ចំនួន ២២ នាក់ ដែល​ក្នុង​នោះ​មាន​សិស្ស​មក​ពី​ថ្នាក់​ទី ១២ ចំនួន ១០នាក់​នៃ​វិទ្យាល័យ​ក្រឡាញ់​មាន​ទី​លំនៅ​ក្នុង​ឃុំ​ចន្លាស់ដៃ និង ថ្នាក់ទី៩ ចំនួន ១២នាក់​នៃ​អនុវិទ្យាល័យ​ចន្លាស់ដៃ ការ​ធ្វើ​បទ​បង្ហាញ​នេះ​ក្នុង​គោល​បំណង​ចង់​ឱ្យ​សិស្សា​នុសិស្ស​បាន​ដឹង​ពី​ព័ត៌មាន​ដែល​ទាក់ទង​ទៅ​នឹង​ដំណើរ​ការ​នៃ​ការ​ប្រលង​យក​អាជីព​ជា​គ្រូ​បង្រៀន​ជា​ពិសស​គឺ ការ​ត្រៀម​រៀប​ចំខ្លួន​ថា “តើអ្វី​ដែល​ជា​កាតព្វកិច្ច​ដែល​ត្រូវ ​នឹង​ធ្វើ​ដើម្បី​យក​ទៅ​អនុវត្ដ​ក្តី​ស្រម៉ៃ​របស់​ពួក​គាត់ […]
March 28, 2013

ដំណើរទស្សនកិច្ចសាលាបឋមសិក្សាដូនកែនភ្នៀត

ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ផេពភី​បាន​ដឹកនាំ​គណៈកម្មការ​ទ្រទ្រង់​សាលា លោកគ្រូ អ្នកគ្រូ និង​ក្រុម​ប្រឹក្សា​កុមារ​ចំនួន ១៩នាក់ ស្រី៣នាក់ នៃ​សាលាបឋមសិក្សា ហ៊ុន សែន រុន ស្ថិតក្នុង​ស្រុក​ក្រឡាញ់​ធ្វើ​ដំណើរ​ទស្សន​កិច្ច​សិក្សា​ឆ្ពោះ​ទៅ​កាន់​សាសា​បឋម​សិក្សា ដូន​កែន​​ភ្នៀត ស្ថិត​នៅ​ចន្លោះ​ភូមិ​ដូនកែន និង ភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្ត​ឧត្តរមានជ័យ។ ក្រុម​ការងារ​របស់​ផេពភី​ត្រូវបាន​ទទួល​យ៉ាង​រាក់​ទាក់​យ៉ាង​កក់​ក្តៅ​ពី​សំណាក់​សាលា​ជា​ម្ចាស់ផ្ទះ។ ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​ខេត្ត​ឧត្តរមានជ័យ​រយៈពេល១ថ្ងៃ លោកគ្រូ អ្នកគ្រូ, ក្រុម​ប្រឹក្សា​កុមារ […]
March 28, 2013

អ្នកធ្លាប់បានចែករំលែកចំណេះ ដឹងដល់អ្នកដទៃដែរ​ ឬទេ?

ការចែករំលែក ពិតជាមានសារៈសំខាន់​ណាស់​សំរាប់​មនុស្ស​គ្រប់​រូប។ លោក ថូ បារាំង បាន​លះបង់​ពេល​វេលា​ផ្ទាល់ខ្លួន ដើម្បី​ពាំ​នាំយក​មក​​នូវបទ​ពិសោធ​ និង​ចំណេះដឹង​​មកចែក​រំលែក​​ដល់សិស្ស​កំពុង​​សិក្សា​នៅ​អនុវិទ្យាល័យ​​ចន្លាសដៃ។ គោល​បំណង​នៃការ​ចែក​រំលែក​ជាគន្លឹះ​មួយ​សម្រាប់​ទប់ស្កាត់​ការ​បោះបង់​ការ​សិក្សា ព្រម​ទាំងឆ្លុះ​បញ្ចាំង​ពី​ឧបសគ្គ និង​ភាព​តស៊ូ​ព្យាយាម​ដើម្បី​ទទួល​បាន​នូវភាព​ជោគជ័យ​ក្នុង​ជីវិត ដូចជា​រូបគាត់​ផ្ទាល់។ គាត់​បាន​ផ្តល់​ជា​អនុសាសន៍​ដល់​សិស្ស​ឱ្យ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ទៅ​លើ​ការ​សិក្សា​ជា​ជាង​ការ​ចំណាយ​ពេល​ឥតប្រយោជន៍ ​ជា​ពិសេស​ព្យាយាម​ចៀសវាង​ពីការ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិត​ខាង​ដោយ​ខុសច្បាប់៕
March 27, 2013

អ្វីជាការផ្លាស់ប្តូររបស់យុវជននៃភាពជាអ្នកដឹកនាំវ័យក្មេង

យុវជន កុល ឌីប៉ា មានអាយុ១៦ឆ្នាំជាសិស្សរៀនថ្នាក់ទី ១០ នៃវិទ្យាល័យក្រឡាញ់ ។ ដំបូង ឌីប៉ា បានចូលជា សមាជិក ក្នុងក្លឹប កុមារដើម្បីកុមារ និង ជា សិស្សដែលមាន ទេពកោសល្យខ្ពស់ក្នុង អំឡុងពេល សិក្សាជាមួយថ្នាក់ រៀនច្នៃប្រឌិត។ បន្ទាប់មក ឌីប៉ាបានចូលជាសមាជិក ក្លិបយុវជន “ភាពជាអ្នកដឹកនាំវ័យក្មេង” រូបគាត់ផ្ទាល់បាន ទទួលការអប់រំទាំងផ្លូវកាយ និង […]
March 27, 2013

ជំរុញកូនទៅសិក្សាមានសារៈសំខាន់ណាស់សម្រាប់អ្នក

អ្នកស្រី  ម៉ម សារ៉េត ជាប្រជាជនរស់នៅភូមិចន្លាសដៃ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។  អ្នកស្រីបានប្រកបមុខរបស់អាជីវកម្មខ្នាតតូច និង ចិញ្ចឹមសត្វ។ អ្នកស្រីមានការសប្បាយ ចិត្តយ៉ាងខ្លាំង ជាមួយនឹង ការខិតខំប្រឹងប្រែងរៀនសូត្រ របស់កូនប្រុសគាត់ទាំងបួននាក់។ បញ្ញា ជាកូនប្រុសទីបី របស់អ្នកស្រី គាត់មានអាយុ១៣ឆ្នាំ និងជាសិស្សថ្នាក់ទី៧ នៃអនុវិទ្យាល័យចន្លាសដៃ។ បញ្ញាជាសិស្សពូកែ និងលទ្ធផលប្រសើរជានិច្ច។ លោក ឆឹម ពៅ […]