
តើមានអ្វីខ្លះដែលបានកើតឡើងកាលពីឆ្នាំ ២០១៥នេះ?
ពិតណាស់មានរឿងរ៉ាវកើតឡើងជាច្រើនក្នុងផេពភី ប៉ុន្តែយើងសូមចែករំលែកព័ត៌មានសំខាន់ៗតែប៉ុណ្ណោះ។ រឿងទីមួយដែលសំខាន់បំផុត នាពេលដើមឆ្នាំនោះគឺ យើងបានធ្វើការផ្លាស់ប្តូរពីអង្គការអន្តរជាតិ មកជាអង្គការក្នុងស្រុក និងបានចុះបញ្ជីពេញលេញជាមួយក្រសួងមហាផ្ទៃ ដោយមានឈ្មោះថា អង្គការលើកកម្ពស់យុវជន។ ការផ្លាស់ប្តូរទៅជាអង្គការក្នុងស្រុកនេះ យើងមិនត្រឹមតែមានក្រុមប្រឹក្សាភិបាលនៅក្នុង ប្រទេសកម្ពុជាតែប៉ុណ្ណោះទេ យើងថែមទាំងមានក្រុម ប្រឹក្សាភិបាលនៅសហរដ្ឋអាមេរិកកំពុងតែសកម្មក្នុងការគាំទ្រដល់អង្គការលើកកម្ពស់យុវជន។ យើងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលដំណើរការនៃការផ្លាស់ប្តូរប្រកបដោយភាពជោគជ័យ និងសូមអរគុណដល់អ្នកចូលរួមចំណែកធ្វើឱ្យភាពជោគជ័យបានកើតឡើង។ សូមឱ្យសកម្មភាពដំណើរការនៃអង្គការលើកកម្ពស់យុវជនដំណើរការទៅមុខជានិរន្តរ៍។ នៅក្នុងឆ្នាំ ២០១៥ នេះ យើងបានជួបនូវភាពសប្បាយមួយចំនួន ហើយក៏មានភាពទុក្ខព្រួយខ្លះ ដែរ។ ដោយឡែក កាលពីខែ ធ្នូ ឆ្នាំ ២០១៥ អ្នកស្រី ណុច គីមលីន បានសម្រេចចិត្តលាលែង ពីតំណែងជានាយិកាប្រតិបត្តិ ក្នុងគោលបំណងដើម្បីបន្តក្តីស្រម៉ៃរបស់អ្នកស្រី ដើម្បីបង្កើតក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ ខណៈពេលនោះ បុគ្គលិកអង្គការ លើកកម្ពស់ យុវជន ទទួលបានបុគ្គលិកមកជំនួសតំណែងអ្នកស្រី គឺលោក រិទ្ធ សារ៉ាក់ ដែលធ្លាប់បានជាសមាជិកសំខាន់របស់ក្រុមគ្រួសាររបស់ផេពភីអស់ជាច្រើនឆ្នាំមកហើយ បានមកបំពេញនូវតួនាទីជានាយកប្រតិបត្តិបន្ត។ ពិតជាកិត្តិយសខ្លាំងណាស់ដែលថាគាត់បានសម្រេចចិត្តវិលត្រឡប់មកវិញ បន្ទាប់ពីបានចំណាយពេល និងបម្រើការងារឱ្យអង្គការក្រៅរដ្ឋាភិបាលមួយចំនួនមក។ អង្គការលើកកម្ពស់យុវជនសូមថ្លែងអំណរគុណដល់អ្នកទាំងពីរសម្រាប់ការយកចិត្តទុកដាក់បំពេញភារកិច្ចបានល្អប្រសើរក្រៃលែង …