ជាលើកដំបូងរបស់សិស្សអាហាររូបករណ៍ដែល សម្រាប់ការផ្លា់ស់ប្តូរការរស់នៅឆ្ងាយពីគេហដ្ឋាន និងជាពេលវេលាសំខាន់ក្នុងសិក្សាបន្តនៅថ្នាក់ មហាវិទ្យាល័យ និងជំនាញ ហេតុដូចនេះហើយ អង្គការផេពភីបានរៀបចំនូវកម្មវិធីទទួលស្វាគមន៍សិស្ស យ៉ាងកក់ក្តៅដល់សិស្សអាហាររូបករណ៍ចំនួន ២០នាក់មកពីស្រុកក្រឡាញ់។ រយៈពេល ៤ថ្ងៃ ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៧ វិច្ឆិកា ២០១៣ នៃការធ្វើកិច្ចស្វាគមន៍ធ្វើឱ្យ ពួកគាត់យល់បានច្បាស់អំពីគម្រោងរបស់អង្គការ, ការជួយសម្រួលពីរបៀបរស់នៅក្រុងសៀមរាប ការកសាងក្រុម ដំណោះស្រាយ ការព្រួយបារម្ភ របស់ពួកគាត់។ គោលដៅសំខាន់មួយទៀតគឺ ពួកគាត់នឹងត្រូវយល់ដឹងពីការរស់នៅ និងសិក្សាសម្រាប់ នាពេលអនាគតទាក់ទងទៅនឹងវិស័យការងារ ដែលទាក់ទងនឹងជំនាញរបស់ពួកគាត់ផ្ទាល់។ កិច្ចស្វាគមន៍នេះ មានសកម្មភាពដូចជា
ការធ្វើបទបង្ហាញពីគម្រោងផ្សេងៗ ការលេងល្បែងកម្សាន្តក្នុងការ បង្កើតក្រុម ការចែករំលែកបទពិសោធពីការសិក្សា និងការរស់នៅ ការណែនាំអំពីទីកន្លែងសិក្សា ទីផ្សារ ពេទ្យ និងស្វែងយល់ពីច្បាប់ចរាចរណ៍។ អ្វីដែលពិសេសនេះ គឺពួកគាត់ទទួលបាននូវប្រយោជន៍ពីការសិក្សាអង់គ្លេស កុំព្យូទ័រ និងជំនាញវិជ្ជាជីវៈពីមជ្ឈមណ្ឌលសិក្សារបស់ផេពភី។ ក្នុងឱកាសនោះផងដែល ផេពភីបានអញ្ជើញវាគ្មិន លោក ឈុននី ជាអតីតបម្រើការងារផេពភីផ្នែកគុណភាពនៃការអប់រំនៅតាម សហគមន៍ជនបទ មកធ្វើបទបង្ហាញពី “ដំណើរឆ្ពោះទៅរកភាព ជោគជ័យ”។ លោក ឈុននី បានផ្តល់នូវគន្លឹះភាពជោគជ័យ នៃការសិក្សា អំពីទំនុកចិត្តគ្នា ការគ្រប់គ្រងពេលវេលា និងការទំនាក់ទំនងគ្នា។ ផេពភីបានបង្ហាញនូវការផ្តល់ជំនាញដែលពួកគេនឹងត្រូវទទួលបានជោគជ័យនៅសាលា និងការងារពេលអនាគតរបស់ពួកគេ ទាំងអស់គ្នា ថែមទាំងគាំទ្រការបណ្តុះបណ្តាលសម្រាប់តាមរយៈ មជ្ឈមណ្ឌលបណ្តុះបណ្តាលសមត្ថភាពយុវជនរបស់ផេពភី៕