
អ្វីជាការផ្លាស់ប្តូររបស់យុវជននៃភាពជាអ្នកដឹកនាំវ័យក្មេង
យុវជន កុល ឌីប៉ា មានអាយុ១៦ឆ្នាំជាសិស្សរៀនថ្នាក់ទី ១០ នៃវិទ្យាល័យក្រឡាញ់ ។ ដំបូង ឌីប៉ា បានចូលជា សមាជិក ក្នុងក្លឹប កុមារដើម្បីកុមារ និង ជា សិស្សដែលមាន ទេពកោសល្យខ្ពស់ក្នុង អំឡុងពេល សិក្សាជាមួយថ្នាក់ រៀនច្នៃប្រឌិត។ បន្ទាប់មក ឌីប៉ាបានចូលជាសមាជិក ក្លិបយុវជន “ភាពជាអ្នកដឹកនាំវ័យក្មេង” រូបគាត់ផ្ទាល់បាន ទទួលការអប់រំទាំងផ្លូវកាយ និង ផ្លូវចិត្ត រួមទាំង បណ្តុះគំនិតយុវជនឱ្យ យល់ពីសារៈប្រយោជន៍នៃ ការសិក្សា។ ក្លឹបនេះមានមេរៀនល្អៗ កម្មវិធីសិក្សាប្លែកៗ រួមទាំងបទពិសោធន៍ ដើម្បីឈានទៅអនាគតដ៏ប្រសើរ។ ឌីប៉ា បានយល់ពីគម្រោងដែលនាំឱ្យមានគំនិតផ្តួចផ្តើម និងការបណ្តុះគំនិតឱ្យចេះគិត គឺធ្វើឱ្យមានផលប្រយោជន៍ រួមច្រើនជាងប្រយោជន៍ខ្លួនឯង ហើយជាគំរូភាពដ៏ប្រសើរចំពោះខ្លួនឯងផង និងអ្នកដទៃ ដើម្បីទទួលបានភាព ជោគជ័យទាំងអស់គ្នា និងបង្កើនសមត្ថភាពក្នុងការធ្វើការងារឱ្យកាន់តែប្រសើរ។ សព្វថ្ងៃ ឌីប៉ា ត្រូវបានតែងតាំង ជាសមាជិកក្រុមប្រឹក្សាភិបាល យុវជនស្ម័គ្រចិត្ត របស់អង្គការ ផេពភី៕