រៀនតាមរយៈការអនុវត្ត

Posted on: April 30, 2014 Posted by: Manin Oem Comments: 0

រៀនតាមរយៈការអនុវត្ត

DSC04588

ទ្រឹស្តីមានទុកសំរាប់រៀនដើម្បីធ្វើការអនុវត្តអោយបានល្អ។ ប៉ុន្តែ មិនប្រាកដថា សិស្ស រៀនទ្រឹស្តីបានច្រើនជាងការអនុវត្ត ផ្តាល់នោះទេ។ មរយៈការសង្កេតនៅក្នុងថ្នាក់រៀនគ្រប់គ្រង់​ ក្តីស្រមៃ សិស្សភាគច្រើនមិនធ្លាប់ធ្វើប៉ុស្ទ័រ(poster) ដើម្បីធ្វើបទបង្ហាញពីមុនមកនោះទេ។ ហេតុដូច្នេះហើយ អ្នក សម្របសម្រួលបានលើកប្រធានបទមួយ ស្តីអំពីបរិស្ថាន អោយសិស្សថ្នាក់ទី១២ B ពិភាក្សារកឬសគល់នៃបញ្ហា ផលប៉ះពាល់និង វិធានការណ៍ដើម្បីទប់ស្កាត់មកធ្វើជាខ្លឹម
សារដើម្បីបង្កើតប៉ុស្ទ័រមួយរួមគ្នា និងរៀនពី
ដំណើរការនៃការធ្វើតាំងពីដើមរហូតដល់
ចប់។សិស្សទាំងអស់ត្រូវបានបែងចែកជាបី
ក្រុមនិងស្រាវជ្រាវព័ត៌មានដែលទាក់ទង
នឹងចំណុចនីមួយៗដូចរៀបរាប់ខាងលើ។​ ប្រធានបទគឺ មានការងាយស្រួលក្នុងការ
ប្រមូលព័ត៌មាន។ ដោយសារតែ គោលបំណងធំគឺឱ្យសិស្សចេះប្រើព័ត៌មាន និង រៀបព័ត៌មានដែលពួកគេរកបានទៅតាមលំដាប់លំដោយនៃបញ្ហារបស់ប្រធានបទ។ សំខាន់បំផុតគឺអោយពួកគេចេះប្រើរបស់អ្វីៗដែលពួកគេមាន និង របស់ដែលអាច
រកបាននៅជុំវិញខ្លួនផ្គួបផ្សំជាមួយនឹងគំនិតច្នៃប្រឌិតរបស់ពួកគេបង្កើតបាននូវប៉ុស្ទ័រដែលអាចអប់រំខ្លួនឯង និងមិត្តរួមថ្នាក់។ក្រោយពីបានបង្កើតប៉ុស្ទ័រនេះហើយពួកគេមានគំនិងផ្តួចផ្តើមក្នុងការព្យួរវានៅលើ ជញ្ជាំងដើម្បីបង្ហាញ និង រំលឹកពួកគេពីស្នាដៃរួម និង សាមគ្គីភាពដែលពួកគេបានចំណាយកំលាំងកាយ និងប្រាជ្ញាក្នុងការផ្គុំគំនិតរួមគ្នា។ សិស្សមានការពេញចិត្ត សប្បាយរីករាយ និង ចេះជួយគ្នាទៅវិញ ទៅមកក្នុងការចែករំលែក ការរចនា និងការច្នៃប្រឌិតប៉ុស្ទ័រអោយមានសោភ័ណភាពល្អ និង មានខ្លឹមសាររួមទាំងអត្ថន័យគ្រប់គ្រាន់ ក្នុងការសិក្សាអប់រំឱ្យ ប្រសិទ្ធភាព៕