ព្រឹត្តិការណ៍តាំងពិព័រណ៍ជំនាញ​ការងារ​ផ្សាភ្ជាប់សិស្ស​ទៅនឹងអនាគត របស់ពួកគេ

Posted on: September 10, 2014 Posted by: Manin Oem Comments: 0

ព្រឹត្តិការណ៍តាំងពិព័រណ៍ជំនាញ​ការងារ​ផ្សាភ្ជាប់សិស្ស​ទៅនឹងអនាគត របស់ពួកគេ


01គម្រោងការគ្រប់គ្រងក្តីស្រម៉ៃរបស់ផេពភី បានរៀបចំព្រឹត្តិការណ៍​ជំនាញ
ការងារជាលើកទី២ នៅក្នុងវិទ្យាល័យក្រឡាញ់បន្ទាប់ពីទទួលបាន​ការ
គាំទ្រយ៉ាងច្រើនកាលពីឆ្នាំកន្លងទៅ​យើងមានអារម្មណ៍រំភើបរីករាយជា
ថ្មីម្តងទៀតដែលបានឃើញសិស្សយ៉ាង​ច្រើនកុះករចូលរួមក្នុងព្រឹត្តិការណ៍
ប្រកបដោយចិត្តអន្ទៈសាក្នុងការស្វែង​រកឱកាសសម្រាប់ជីវិតរបស់គេ
នាពេលអនាគតក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ។ គោលបំណង
សំខាន់នៃព្រឹតិ្តការណ៍នេះគឺដើម្បីបញ្ជ្រៀប និងពង្រីកការយល់ដឹងអំពី
ឱកាសនានាដល់សិស្សក្រោយពេលបញ្ចប់ការសិក្សាពីវិទ្យាល័យ។
តើជំនាញអ្វីខ្លះដែលសិស្សគួរតែមានដើម្បីឱ្យសមស្របទៅនឹងទីផ្សាការងារនាពេលបច្ចុប្បន្ន និងពេលអនាគត
ហើយព្រមទាំងផ្សាភ្ជាប់ពួកគេទៅនឹងនិយោជកសំខាន់ៗនាពេលអនាគត។យើងទាំងអស់គ្នាមានអាម្មណ៍
រំភើបរីករាយយ៉ាងខ្លាំងដោយទទួលបានការគាំទ្រពីសំណាក់ក្រុមហ៊ុនក្នុងស្រុក និងអង្គការនានាដែលបាន
អញ្ជើញចូលរួមតាំងបង្ហាញនូវឱកាសល្អៗ ព័ត៌មានសម្រាប់ការអប់រំបន្ថែម ឬ ការពន្យល់យ៉ាងក្បោះក្បាយ
អំពីតម្រូវការជំនាញសម្រាប់ការងារនីមួយៗសិស្សក៏មានឱកាសក្នុងការទទួលយកពាក្យអាហារូបករណ៍នានា
សម្រាប់ការសិក្សានៅមហាវិទ្យាល័យនិងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងទទួលបាននូវចម្លើយដែល
គេមានចម្ងល់ជាយូរយាណាស់មកហើយអំពីការងារដែលគេចង់ធ្វើផងដែរ។ លើសពីនេះទៅទៀតសិស្សក៏
បានទទួលនូវសារសំខាន់ៗជាច្រើនពីសំណាក់វាគ្មិនផ្សេងៗគ្នាអំពីការដើរតាមក្តីស្រម៉ៃរបស់ខ្លួននិងការអនុវត្ត
ជាក់ស្តែងនូវរបៀបក្នុងការបំពេញសំណុំបែបបទក្នុងការដាក់ពាក្យធ្វើការងារទៀតផងដែរ។ សូមថ្លែងអំណរគុណ
យ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន និងអង្គការមួយចំនួនដែលបានអញ្ជើញចូលរួម និងតាំងបញ្ហាញព័ត៌មានសំខាន់ៗ
ដល់សិស្ស ដូចជា ធនាគារអេស៊ីលីដា សណ្ឋាគារអាម៉ាន់សារា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិតអង្គការអិនជីលីហាវ
សាកលវិទ្យាល័យបៀលប្រាយ សាកវិទ្យាល័យ សៅអ៊ីស៍អេសៀ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈការដ្ឋាន
អង្គការបេសកកម្មអេកបក់ អង្គការសហគមន៍យើង ទីភ្នាក់ងារជាតិ និងមុខរបរ សាលាសណ្ឋាគារ និងទេសចរណ៍
ប៉ូល ឌុល ប្រូល វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសភូមិភាគខេត្តសៀមរាបផេពភីទេសចរណ៍ សាលាពិភព
សម្រស់ មូលនិធិលីញ្ញារី និងអង្គការមជ្ឃមណ្ឌលសេវាកម្មយុវជន៕

05

04

03