ដំណើរទស្សនកិច្ចសាលាបឋមសិក្សាដូនកែនភ្នៀត

Posted on: March 28, 2013 Posted by: Manin Oem Comments: 0

ដំណើរទស្សនកិច្ចសាលាបឋមសិក្សាដូនកែនភ្នៀត

ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ផេពភី​បាន​ដឹកនាំ​គណៈកម្មការ​ទ្រទ្រង់​សាលា លោកគ្រូ អ្នកគ្រូ និង​ក្រុម​ប្រឹក្សា​កុមារ​ចំនួន ១៩នាក់ ស្រី៣នាក់ នៃ​សាលាបឋមសិក្សា ហ៊ុន សែន រុន ស្ថិតក្នុង​ស្រុក​ក្រឡាញ់​ធ្វើ​ដំណើរ​ទស្សន​កិច្ច​សិក្សា​ឆ្ពោះ​ទៅ​កាន់​សាសា​បឋម​សិក្សា ដូន​កែន​​ភ្នៀត ស្ថិត​នៅ​ចន្លោះ​ភូមិ​ដូនកែន និង ភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្ត​ឧត្តរមានជ័យ។ ក្រុម​ការងារ​របស់​ផេពភី​ត្រូវបាន​ទទួល​យ៉ាង​រាក់​ទាក់​យ៉ាង​កក់​ក្តៅ​ពី​សំណាក់​សាលា​ជា​ម្ចាស់ផ្ទះ។ ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​ខេត្ត​ឧត្តរមានជ័យ​រយៈពេល១ថ្ងៃ លោកគ្រូ អ្នកគ្រូ, ក្រុម​ប្រឹក្សា​កុមារ និងគណៈ​កម្មការ​ទ្រទ្រង់​សាលា​ទទួល​បាន​នូវ​ចំណេះដឹង និង​ចែក​រំលែក​បទ​ពិសោធន៍​ពីគ្នា​ទៅវិញ​ទៅមក​មួយ​ចំនួន​ដូចជា វិធីសាស្រ្ត​បង្រៀន,ការ​រៀប​ចំ​បរិស្ថាន​ថ្នាក់​រៀន​ជុំវិញ​សាលា,ការ​ដោះស្រាយ​បញ្ហា​ប្រឈម​អវត្តមាន, ការ​ពង្រឹង​តួនាទី​គណៈកម្មកា​រ​ទ្រទ្រង់​សាលា ​និង​ការ​គ្រប់គ្រង​របស់​នាយក​សាលា​ខាង​លើ​នេះ​ជាបទ​ពិសោធ​សម្រាប់​យក​មក​អនុវត្ត​បន្ត​នៅក្នុង​សាលា ក្នុង​ការ​កសាង និង​គាំទ្រ​វិស័យ​អប់រំ​ប្រកប​ដោយ​គុណភាព​ ស្រប​តាម​គោល​នយោបាយ​របស់​ក្រសួង​អប់រំ យុវជន និងកីឡា៕