ដំណើរកម្សាន្តកសាងសមត្ថភាពរបស់បុគ្គលិកប្រចាំឆ្នាំ ២០១៣

Posted on: June 4, 2013 Posted by: Manin Oem Comments: 0

ដំណើរកម្សាន្តកសាងសមត្ថភាពរបស់បុគ្គលិកប្រចាំឆ្នាំ ២០១៣

ដើម្បីបំពាក់បំប៉ន និងបូកសរុបលទ្ធផលរួមទាំងទិសដៅបន្ត ក្នុងការអនុវត្តសកម្មភាពការងារឲ្យកាន់តែមានប្រសិទ្ធភាព នោះ ថ្នាក់ដឹងនាំ និងបុគ្គលិកទាំងអស់បានរៀបចំដំណើរ កម្សាន្តបែបកសាងផែនការ និងសមត្ថភាពមួយនៅខេត្ត ព្រះសីហនុ។ សកម្មភាពនេះត្រូវបានចាប់ផ្តើមពីថ្ងៃទី ០៨ រហូតដល់ ថ្ងៃទី ១១ ខែមេសា ក្រោមការចូលរួមយ៉ាងសកម្ម ពីសំណាក់បុគ្គលិកទាំងអស់។ ពេលធ្វើដំណើរយើងបាន និទានរឿងប្លែងរៀបរាប់ពីប្រវត្តិខ្លះៗរបស់តំបន់ទេសចរណ៍ ក្នុងខេត្តដែលស្ថិតនៅតាមដងផ្លូវជាតិ និងការច្រៀងលេង កំសាន្តដើម្បីញ៉ាំងបរិយាកាសរីករាយ។ ពេលដល់តំបន់ គោលដៅប្រធានគម្រោង បានតម្រូវឲ្យធ្វើបទបង្ហាញពី លទ្ធផលការងារ បញ្ហាប្រឈម និងផែនការបន្តទៅកាន់បុគ្គលិកទាំងអស់របស់ផេពភី រួមទាំងគម្រោងទាំង៩ របស់ផេពី។ នៅថ្ងៃបន្ទាប់ត្រូវបានតម្រូវឲ្យបង្ហាញពីការយល់ឃើញអំពី ចំណុចខ្លាំង ចំណុចខ្សោយ អ្វីដែល ចូលចិត្ត និងកែលម្អគោលបំណងកែតម្រូវអង្គភាពឲ្យកាន់តែប្រសើរឡើង។ក្រៅពីនោះបុគ្គលិកផេពភីទាំងអស់ បានចូលស្តាប់ការធ្វើបទបង្ហាញមួយពីថ្នាក់អ្នកដឹកនាំជាន់ខ្ពស់ស្តីអំពីទិសដៅបន្ត និងការប្រែប្រួលមួយចំនួន របស់ផេពភីនាពេលខាងមុខផងដែរ។ ទាក់និងការកសាងសមត្ថភាពបុគ្គលិកទាំងអស់បានចូលរួមយ៉ាងសកម្ម ក្នុងវគ្គបណ្តុះបណ្តាលមួយស្តីអំពី “ការស្គាល់ពីអត្តចរិក និងបែបបទធ្វើការងាររបស់ខ្លួនឯង និងអ្នកដទៃ” គោល បំណងសំខាន់នៃការបណ្តុះបណ្តាលនេះគឺចង់ឱ្យបុគ្គលិកម្នាក់ៗដឹងថាតើយើងត្រូវរៀបចំឥរិយាបទ និង អាកប្ប កិរិយារបៀបណាដើម្បីឲ្យធ្វើការជាមួយអ្នកដទៃប្រកដោយប្រសិទ្ធភាព។ ក្រៅពីការធ្វើផែនការ និងការកសាង សម្ថភាពបុគ្គលិកទាំងបានធ្វើដំណើរកំសាន្តតាមឆ្នេរសមុទ្រដែលរួមផ្សំជាមួយ និងសកម្មភាពជាច្រើនដែលទាក់ទង និងការកសាងក្រុម ធ្វើការជាក្រុមដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយគ្នា៕