ចំណាប់អារម្មណ៍របស់សិស្សទទួលអាហារូបករណ៍

Posted on: March 18, 2014 Posted by: Manin Oem Comments: 0

ចំណាប់អារម្មណ៍របស់សិស្សទទួលអាហារូបករណ៍

buntyនាងខ្ញុំឈ្មោះ ហ៊ុយ ប៊ុនទី ជាអតីតសិស្ស វិទ្យាល័យក្រឡាញ់ថ្នាក់ទី ១២ C។
ខ្ញុំមានអារម្មណ៍រំភើប និងសប្បាយរីករាយណាស់ដែលបានមកបន្តការសិក្សា
នៅថ្នាក់មហាវិទ្យាល័យ និងការរស់នៅក្រុងសៀមរាប។ ពីមុនមកនាងខ្ញុំពុំ
ដែលបានគិតថា នឹងមានឱកាសបន្តការសិក្សានៅឯសៀមរាបនោះទេ ដោយសារតែគ្រួសារ នាងខ្ញុំពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបញ្ចួន នាងខ្ញុំបានទៅរៀនបន្ត។ជាភ័ព្វសំណាងរបស់នាងខ្ញុំ ដែលបានអង្គការផេពភី
ផ្តល់ឱកាស និងផ្គត់ផ្គងឱ្យនាងខ្ញុំបានទៅបន្តការសិក្សាដូចបំណង។នាងខ្ញុំមានក្តីរំភើបដែលបានជាប់អាហាររូបករណ៍របស់អង្គការផេពភី ពីព្រោះនាងខ្ញុំត្រូវឆ្លងកាត់លក្ខខណ្ឌច្រើនដំណាក់កាល ណាមួយមានបេក្ខជន
ច្រើននាក់ដែលទន្ទឹងរង់ចាំដូចនាងខ្ញុំ ហើយ នេះជាភាពជោគជ័យមួយដែលនាងខ្ញុំ បានទទួល។ មូលហេតុដែលនាងខ្ញុំចង់ ទៅរៀនបន្តនៅមហាវិទ្យាល័យ គឺចង់ បាននូវចំណេះ និងជំនាញបន្ថែម
ដើម្បីបំពេញតម្រូវការនៃការងារនាពេលខាងមុខ ហើយនាងខ្ញុំអាចទំនាក់ទំនងជាមួយមនុស្សផ្សេងៗគ្នានៅក្នុង
សង្គមដូចជាការចែករំលែងបទពិសោធ។ នាងខ្ញុំយល់ថាការសិក្សាពិតជាមានសារៈសំខាន់សម្រាប់មនុស្ស
គ្រប់រូបដើម្បីបំពេញនូវតម្រូវការទូទៅនៅក្នុងជីវិតនិងជីវភាពរស់នៅជាក់ស្តែង៕