ជំរុញកូនទៅសិក្សាមានសារៈសំខាន់ណាស់សម្រាប់អ្នក

Posted on: March 27, 2013 Posted by: Manin Oem Comments: 0

ជំរុញកូនទៅសិក្សាមានសារៈសំខាន់ណាស់សម្រាប់អ្នក

អ្នកស្រី  ម៉ម សារ៉េត ជាប្រជាជនរស់នៅភូមិចន្លាសដៃ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។  អ្នកស្រីបានប្រកបមុខរបស់អាជីវកម្មខ្នាតតូច និង ចិញ្ចឹមសត្វ។ អ្នកស្រីមានការសប្បាយ ចិត្តយ៉ាងខ្លាំង ជាមួយនឹង ការខិតខំប្រឹងប្រែងរៀនសូត្រ របស់កូនប្រុសគាត់ទាំងបួននាក់។ បញ្ញា ជាកូនប្រុសទីបី របស់អ្នកស្រី គាត់មានអាយុ១៣ឆ្នាំ និងជាសិស្សថ្នាក់ទី៧ នៃអនុវិទ្យាល័យចន្លាសដៃ។ បញ្ញាជាសិស្សពូកែ និងលទ្ធផលប្រសើរជានិច្ច។ លោក ឆឹម ពៅ ជាគ្រូបង្រៀន ថ្នាក់រៀនច្នៃប្រឌិត នៅអនុវិទ្យាល័យ បានលើកសរសើរពី ភាពឆ្លាតវ័យរបស់បញ្ញា និងជាសិស្សឧស្សាហ៍ព្យាយាម សិក្សាបំផុត។ អ្នកស្រីម៉ម សារ៉េត បានបន្ថែមថា ឆ្លៀតពេលទំនេរពីការសិក្សាបញ្ញាតែងតែជួយនូវការងារផ្ទះដូចជាការដាក់ចំណីឱ្យសត្វ បោសជូតផ្ទះសំបែង និងជួយសម្រួលការងារលក់ដូរបន្តិចបន្តួចរបស់អ្នកស្រីបានមួយកម្រិតធំ។ អ្នកស្រីយល់ថាការសិក្សាពិតជា មានសារៈសំខាន់ណាស់ សម្រាប់គាត់ និងជាពិសេសកូនរបស់គាត់នាពេលអនាគត៕