Category: Khmer News

Posted on: March 28, 2013 Posted by: Thoeut Thoeun Comments: 0

បទបង្ហាញពីអាជីពជាគ្រូបង្រៀន

ថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ២០១៣ ក្រុម​ការងាររបស់​ផេពភី បាន​ធ្វើ​បទ​បង្ហាញ​ដោយ​អ្នក​គ្រូ លន គង្គា ស្ដី​ពី​អាជីព​ជា​គ្រូ​បង្រៀន​ប្រារព្ធ​ធ្វើ​នៅ​អនុវិទ្យាល័យ​ចន្លាស់ដៃ។ ក្នុង​សកម្មភាព​នោះ មាន​សិស្ស​ចូល​រួម​សរុប​ចំនួន ២២ នាក់ ដែល​ក្នុង​នោះ​មាន​សិស្ស​មក​ពី​ថ្នាក់​ទី ១២ ចំនួន ១០នាក់​នៃ​វិទ្យាល័យ​ក្រឡាញ់​មាន​ទី​លំនៅ​ក្នុង​ឃុំ​ចន្លាស់ដៃ និង ថ្នាក់ទី៩ ចំនួន ១២នាក់​នៃ​អនុវិទ្យាល័យ​ចន្លាស់ដៃ ការ​ធ្វើ​បទ​បង្ហាញ​នេះ​ក្នុង​គោល​បំណង​ចង់​ឱ្យ​សិស្សា​នុសិស្ស​បាន​ដឹង​ពី​ព័ត៌មាន​ដែល​ទាក់ទង​ទៅ​នឹង​ដំណើរ​ការ​នៃ​ការ​ប្រលង​យក​អាជីព​ជា​គ្រូ​បង្រៀន​ជា​ពិសស​គឺ ការ​ត្រៀម​រៀប​ចំខ្លួន​ថា “តើអ្វី​ដែល​ជា​កាតព្វកិច្ច​ដែល​ត្រូវ ​នឹង​ធ្វើ​ដើម្បី​យក​ទៅ​អនុវត្ដ​ក្តី​ស្រម៉ៃ​របស់​ពួក​គាត់ និង​ការ​សង្ឃឹម​ទុក​ជាមុន​សម្រាប់​នាពេល​អនាគត?”៕

Posted on: March 28, 2013 Posted by: Heat Kdat Comments: 0

ដំណើរទស្សនកិច្ចសាលាបឋមសិក្សាដូនកែនភ្នៀត

ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ផេពភី​បាន​ដឹកនាំ​គណៈកម្មការ​ទ្រទ្រង់​សាលា លោកគ្រូ អ្នកគ្រូ និង​ក្រុម​ប្រឹក្សា​កុមារ​ចំនួន ១៩នាក់ ស្រី៣នាក់ នៃ​សាលាបឋមសិក្សា ហ៊ុន សែន រុន ស្ថិតក្នុង​ស្រុក​ក្រឡាញ់​ធ្វើ​ដំណើរ​ទស្សន​កិច្ច​សិក្សា​ឆ្ពោះ​ទៅ​កាន់​សាសា​បឋម​សិក្សា ដូន​កែន​​ភ្នៀត ស្ថិត​នៅ​ចន្លោះ​ភូមិ​ដូនកែន និង ភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្ត​ឧត្តរមានជ័យ។ ក្រុម​ការងារ​របស់​ផេពភី​ត្រូវបាន​ទទួល​យ៉ាង​រាក់​ទាក់​យ៉ាង​កក់​ក្តៅ​ពី​សំណាក់​សាលា​ជា​ម្ចាស់ផ្ទះ។ ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​ខេត្ត​ឧត្តរមានជ័យ​រយៈពេល១ថ្ងៃ លោកគ្រូ អ្នកគ្រូ, ក្រុម​ប្រឹក្សា​កុមារ និងគណៈ​កម្មការ​ទ្រទ្រង់​សាលា​ទទួល​បាន​នូវ​ចំណេះដឹង និង​ចែក​រំលែក​បទ​ពិសោធន៍​ពីគ្នា​ទៅវិញ​ទៅមក​មួយ​ចំនួន​ដូចជា វិធីសាស្រ្ត​បង្រៀន,ការ​រៀប​ចំ​បរិស្ថាន​ថ្នាក់​រៀន​ជុំវិញ​សាលា,ការ​ដោះស្រាយ​បញ្ហា​ប្រឈម​អវត្តមាន, ការ​ពង្រឹង​តួនាទី​គណៈកម្មកា​រ​ទ្រទ្រង់​សាលា ​និង​ការ​គ្រប់គ្រង​របស់​នាយក​សាលា​ខាង​លើ​នេះ​ជាបទ​ពិសោធ​សម្រាប់​យក​មក​អនុវត្ត​បន្ត​នៅក្នុង​សាលា ក្នុង​ការ​កសាង និង​គាំទ្រ​វិស័យ​អប់រំ​ប្រកប​ដោយ​គុណភាព​ ស្រប​តាម​គោល​នយោបាយ​របស់​ក្រសួង​អប់រំ យុវជន និងកីឡា៕ ​

Posted on: March 28, 2013 Posted by: Em An Comments: 0

អ្នកធ្លាប់បានចែករំលែកចំណេះ ដឹងដល់អ្នកដទៃដែរ​ ឬទេ?

ការចែករំលែក ពិតជាមានសារៈសំខាន់​ណាស់​សំរាប់​មនុស្ស​គ្រប់​រូប។ លោក ថូ បារាំង បាន​លះបង់​ពេល​វេលា​ផ្ទាល់ខ្លួន ដើម្បី​ពាំ​នាំយក​មក​​នូវបទ​ពិសោធ​ និង​ចំណេះដឹង​​មកចែក​រំលែក​​ដល់សិស្ស​កំពុង​​សិក្សា​នៅ​អនុវិទ្យាល័យ​​ចន្លាសដៃ។ គោល​បំណង​នៃការ​ចែក​រំលែក​ជាគន្លឹះ​មួយ​សម្រាប់​ទប់ស្កាត់​ការ​បោះបង់​ការ​សិក្សា ព្រម​ទាំងឆ្លុះ​បញ្ចាំង​ពី​ឧបសគ្គ និង​ភាព​តស៊ូ​ព្យាយាម​ដើម្បី​ទទួល​បាន​នូវភាព​ជោគជ័យ​ក្នុង​ជីវិត ដូចជា​រូបគាត់​ផ្ទាល់។ គាត់​បាន​ផ្តល់​ជា​អនុសាសន៍​ដល់​សិស្ស​ឱ្យ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ទៅ​លើ​ការ​សិក្សា​ជា​ជាង​ការ​ចំណាយ​ពេល​ឥតប្រយោជន៍ ​ជា​ពិសេស​ព្យាយាម​ចៀសវាង​ពីការ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិត​ខាង​ដោយ​ខុសច្បាប់៕

Posted on: March 27, 2013 Posted by: Saly Hem Comments: 0

អ្វីជាការផ្លាស់ប្តូររបស់យុវជននៃភាពជាអ្នកដឹកនាំវ័យក្មេង

យុវជន កុល ឌីប៉ា មានអាយុ១៦ឆ្នាំជាសិស្សរៀនថ្នាក់ទី ១០ នៃវិទ្យាល័យក្រឡាញ់ ។ ដំបូង ឌីប៉ា បានចូលជា សមាជិក ក្នុងក្លឹប កុមារដើម្បីកុមារ និង ជា សិស្សដែលមាន ទេពកោសល្យខ្ពស់ក្នុង អំឡុងពេល សិក្សាជាមួយថ្នាក់ រៀនច្នៃប្រឌិត។ បន្ទាប់មក ឌីប៉ាបានចូលជាសមាជិក ក្លិបយុវជន “ភាពជាអ្នកដឹកនាំវ័យក្មេង” រូបគាត់ផ្ទាល់បាន ទទួលការអប់រំទាំងផ្លូវកាយ និង ផ្លូវចិត្ត រួមទាំង បណ្តុះគំនិតយុវជនឱ្យ យល់ពីសារៈប្រយោជន៍នៃ ការសិក្សា។ ក្លឹបនេះមានមេរៀនល្អៗ កម្មវិធីសិក្សាប្លែកៗ រួមទាំងបទពិសោធន៍ ដើម្បីឈានទៅអនាគតដ៏ប្រសើរ។ ឌីប៉ា បានយល់ពីគម្រោងដែលនាំឱ្យមានគំនិតផ្តួចផ្តើម និងការបណ្តុះគំនិតឱ្យចេះគិត គឺធ្វើឱ្យមានផលប្រយោជន៍ រួមច្រើនជាងប្រយោជន៍ខ្លួនឯង ហើយជាគំរូភាពដ៏ប្រសើរចំពោះខ្លួនឯងផង និងអ្នកដទៃ ដើម្បីទទួលបានភាព ជោគជ័យទាំងអស់គ្នា និងបង្កើនសមត្ថភាពក្នុងការធ្វើការងារឱ្យកាន់តែប្រសើរ។ សព្វថ្ងៃ ឌីប៉ា ត្រូវបានតែងតាំង ជាសមាជិកក្រុមប្រឹក្សាភិបាល យុវជនស្ម័គ្រចិត្ត …

Posted on: March 27, 2013 Posted by: Manin Oem Comments: 0

ជំរុញកូនទៅសិក្សាមានសារៈសំខាន់ណាស់សម្រាប់អ្នក

អ្នកស្រី  ម៉ម សារ៉េត ជាប្រជាជនរស់នៅភូមិចន្លាសដៃ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។  អ្នកស្រីបានប្រកបមុខរបស់អាជីវកម្មខ្នាតតូច និង ចិញ្ចឹមសត្វ។ អ្នកស្រីមានការសប្បាយ ចិត្តយ៉ាងខ្លាំង ជាមួយនឹង ការខិតខំប្រឹងប្រែងរៀនសូត្រ របស់កូនប្រុសគាត់ទាំងបួននាក់។ បញ្ញា ជាកូនប្រុសទីបី របស់អ្នកស្រី គាត់មានអាយុ១៣ឆ្នាំ និងជាសិស្សថ្នាក់ទី៧ នៃអនុវិទ្យាល័យចន្លាសដៃ។ បញ្ញាជាសិស្សពូកែ និងលទ្ធផលប្រសើរជានិច្ច។ លោក ឆឹម ពៅ ជាគ្រូបង្រៀន ថ្នាក់រៀនច្នៃប្រឌិត នៅអនុវិទ្យាល័យ បានលើកសរសើរពី ភាពឆ្លាតវ័យរបស់បញ្ញា និងជាសិស្សឧស្សាហ៍ព្យាយាម សិក្សាបំផុត។ អ្នកស្រីម៉ម សារ៉េត បានបន្ថែមថា ឆ្លៀតពេលទំនេរពីការសិក្សាបញ្ញាតែងតែជួយនូវការងារផ្ទះដូចជាការដាក់ចំណីឱ្យសត្វ បោសជូតផ្ទះសំបែង និងជួយសម្រួលការងារលក់ដូរបន្តិចបន្តួចរបស់អ្នកស្រីបានមួយកម្រិតធំ។ អ្នកស្រីយល់ថាការសិក្សាពិតជា មានសារៈសំខាន់ណាស់ សម្រាប់គាត់ និងជាពិសេសកូនរបស់គាត់នាពេលអនាគត៕