ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ផេពភីបានដឹកនាំគណៈកម្មការទ្រទ្រង់សាលា លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាកុមារចំនួន ១៩នាក់ ស្រី៣នាក់ នៃសាលាបឋមសិក្សា ហ៊ុន សែន រុន ស្ថិតក្នុងស្រុកក្រឡាញ់ធ្វើដំណើរទស្សនកិច្ចសិក្សាឆ្ពោះទៅកាន់សាសាបឋមសិក្សា ដូនកែនភ្នៀត ស្ថិតនៅចន្លោះភូមិដូនកែន និង ភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្រុមការងាររបស់ផេពភីត្រូវបានទទួលយ៉ាងរាក់ទាក់យ៉ាងកក់ក្តៅពីសំណាក់សាលាជាម្ចាស់ផ្ទះ។ ដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តឧត្តរមានជ័យរយៈពេល១ថ្ងៃ លោកគ្រូ អ្នកគ្រូ, ក្រុមប្រឹក្សាកុមារ និងគណៈកម្មការទ្រទ្រង់សាលាទទួលបាននូវចំណេះដឹង និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកមួយចំនួនដូចជា វិធីសាស្រ្តបង្រៀន,ការរៀបចំបរិស្ថានថ្នាក់រៀនជុំវិញសាលា,ការដោះស្រាយបញ្ហាប្រឈមអវត្តមាន, ការពង្រឹងតួនាទីគណៈកម្មការទ្រទ្រង់សាលា និងការគ្រប់គ្រងរបស់នាយកសាលាខាងលើនេះជាបទពិសោធសម្រាប់យកមកអនុវត្តបន្តនៅក្នុងសាលា ក្នុងការកសាង និងគាំទ្រវិស័យអប់រំប្រកបដោយគុណភាព ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា៕