អំពីផេពភី

ផេពភី (លើកកម្ពស់គុណភាពអប់រំពង្រឹងអំណាចយុវវ័យ) គឺជាអង្គការក្រៅរដ្ឋាភិបាលមួយនៅកម្ពុជា ដែលផ្តោតទៅលើវិស័យអប់រំ និងភាពជាអ្នកដឹកនាំរបស់យុវជន។ អង្គការបានចុះបញ្ជីនៅទីក្រុងញូវយ៉ក នៅសហរដ្ឋអាមេរិកនៅខែកុម្ភៈ ឆ្នាំ២០០៦ និងជាអង្គការបង់ពន្ធនៅក្នុងប្រអប់លេខ៥០១©(៣) នៃច្បាប់ប្រាក់ ចំណូលខាងក្នុងរបស់ប្រទេសអាមេរិក។ ផេពភីធ្វើការជាមួយនឹងយុវវ័យដែលមកពីស្រុកក្រឡាញ់ដែលជា តំបន់ដាច់ស្រយាល មានរយៈចម្ងាយប្រមាណ ៥៧ គម ពីក្រុងសៀមរាប។

ក្រុមអ្នកបង្កើតផេពភីត្រូវបានជំរុញឱ្យមានជំនឿថា ការអប់រំ គឺជាកូនសោរដើម្បីជួយទ្រទង់នូវការផ្លាស់ប្តូរ ឆ្លងតាមរយៈកម្មវិធីអប់រំ និងកម្មវិធីអភិវឌ្ឍន៍សហគមន៍។ ផេពភីបានទទួលក្មេងៗ ៣១០០ នាក់ដោយ ធ្វើការផ្ទាល់ជាមួយនឹងសាលាដែលគាំទ្រដោយរដ្ឋាភិបាល សមាជិករបស់សហគមន៍ និងអ្នកដឹកនាំឃុំចន្លាស់ដៃ ដែលឋិតនៅទិសពាយ័ព្យនៃប្រទេសកម្ពុជា។ អ្នកដឹងនាំក្នុងតំបន់ សហការជាមួយនឹងអ្នកដទៃ ប្រៀបដូចជា អង្គការតែមួយ និង អ្នកឧបត្ថម្ភ(ផ្តល់ជំនួយ)ឯកជន ឱ្យជួយសម្រេចនូវបេសកកម្មរបស់យើងដើម្បីគាំទ្រដល់ យុវវ័យកម្ពុជា ក្នុងការបង្កើននូវឱកាសរបស់ពួកគេ។

យើងជឿជាក់ថា ការផ្លាស់ប្តូរជាវិជ្ជាមានគឺជាមធ្យោបាយដែលអាចទៅរួច ប្រសិនបើយើងវិនិយោគពេល វេលាជាមួយនិងមនុស្ស។ ការផ្លាស់ប្តូរដែលយើងចង់ឃើញនៅក្នុងពិភពលោក និងមិនអាចកើតឡើង បានពីការផ្តល់ឱ្យនូវរបស់ផ្សេងៗ ឬក៏ផ្តោតទៅលើធនធានដាក់បញ្ចូលជាជាងលទ្ធផលល្អដែរ។ យើងមិនមានការអត់ធ្មតក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរទាំងនេះ ប៉ុន្តែយើងបានសិក្សាទៅលើភាពខុសឆ្គង និងភាពជោគជ័យរបស់យើង គឺថាមានតែការវិនិយោគវេលាតែមួយគត់នៅក្នុងក្រុមដែលមានការតាំងចិត្តខ្ពស់ ហើយអ្នកដឹកនាំក្នុងតំបន់ប្រហែលជាអាចជួយឱ្យសម្រេចបាននូវទស្សនវិស័យរបស់យើង។

គុណតម្លៃស្នូលរបស់យើងបញ្ជាក់ឱ្យឃើញនូវភាពជឿជាក់របស់ផេពភីដែលមានដូចខាងក្រោម៖

1. ប្តេជ្ញាចិត្តបង្កើត និងពង្រឹងនូវសក្តានុភាពរបស់យើងគ្មានទីបញ្ចប់
2. គិតឱ្យប្លែក ប្រាថ្នាឱ្យធំ
3. គិតពីសមិទ្ធិផល មិនមែនធនធាន ។ វិនិយោគទៅលើមនុស្ស មិនមែនវត្ថុ
4. មានយុទ្ធសាស្រ្តក្នុងជម្រើសរបស់យើង និងគិតឱ្យបានវែងឆ្ងាយក្នុងការរៀបចំផែនកា
5. សហប្រតិបត្តិការណ៍ទាំងក្នុង និងក្រៅ
6. បង្កើត និងរក្សាវប្បធម៌នៃការបើកទូលាយក្នុងការផ្តល់ព័ត៌មានត្រលប់
7. ធ្វើការជាមួយ មិនធ្វើការជំនួស
8. ចំណាយធនធានតិចឱ្យបានទទួលលទ្ធផលច្រើន។ មានទំនួលខុសត្រូវចំពោះជម្រើសសេដ្ឋកិច្ច
និងបរិស្ថានរបស់យើង
9. បន្ទាប់ខ្លួនក្នុងជ័យជំនះ តម្លាភាពក្នុងភាពបរាជ័យ និងចែករំលែកនូវមេរៀនដែលយើងបានរៀន
10. រក្សាវប្បធម៌ក្រមិចក្រមើមរបស់ផេពភី ដើម្បីបង្កើតភាពស្និតស្នាល
11. រក្សាទំនាក់ទំនងជាមួយគ្រួសារផេពភី លើកដៃលាជាសញ្ញារហូតទាល់តែអ្នកមើលលែងឃើញពួកគាត់
12. រស់នៅជាមួយគោលការណ៍ដែលយើងមាន។ ធ្វើការងារដោយសុច្ចរិត។.