ភាពឆ្លាតវ័យ និងប៉ិនប្រសប់ជាមួយនឹងការសិក្សាថ្នាក់វិស្វកម្ម

Tuesday, June 2013
by Pov Chhim

អ្វីទៅជា លីហ្គូមីនថម (Lego Mintorm)? វាជាកម្មវិធីដែលមានលក្ខណៈ ដូចនឹងកម្មវិធីរ៉ូបូត ឬគេហៅវាថាមនុស្សយន្ត។ ប្រទេសកម្ពុជាគេមិន សូវឃើញវាប៉ុន្មានទេ ទោះជាការប្រើប្រាស់ ឬយក វាទៅបង្រៀនក៍ដោយ ។ តែផ្ទុយទៅវិញវា ពិតជាមាន សារៈប្រយោជន៍ខ្លាំងណាស់សម្រាប់ក្មេងៗ ដើម្បីអភិវឌ្ឍន៍ ចំណេះដឹងរបស់ពួកគេទាក់ទងផ្នែកវិទ្យាសាស្ត្រ និងការ ស្រាវជ្រាវ។ ក្នុងគម្រោងផេពភីយើងមានក្លឹបវិស្វកម្ម ដែលយើងបានបណ្តុះបណ្តាលសិស្សនៅថ្នាក់អនុវិទ្យា ល័យមានសិស្សថ្នាក់ទី ៧ និងទី ៨។ ក្នុងនោះមានសិស្ស ៧ នាក់បានលើកឡើងថា វាពិតជាពិសេសមិនដែលធ្លាប់ឃើញ និងមិនដែលប្រើពីមុនមក វាពិតជាអស្ចារ្យណាស់ ពួកខ្ញុំតែង តែប្រើប្រាស់ពេលវេលារបស់ខ្ញុំមិនអោយទំនេរ ដើម្បីធ្វើឱ្យ ពួកខ្ញុំមានគំនិតច្នៃប្រឌិតក្នុងការកសាងជាឧបករណ៍ផ្សេងៗមានដូចជាប្រភេទរថយន្ត ឬវត្ថុប្រើប្រាស់ដទៃទៀត ដែលអាចធ្វើបាន។ តាមសម្តីរបស់ប្អូន លេង តាក់ ជាកូនពៅ ក្នុងចំណោមបងប្អូន៣នាក់ដែលរស់នៅក្នុង ភូមិរុនបាននិយាយថា “ខ្ញុំសង្ឃឹមថាខ្ញុំនឹងក្លាយជាវិស្វករចំណានម្នាក់នាពេលអនា-គត បន្ទាប់ពីបានសិក្សាជាមួយ ក្លឹមវិស្វកម្មនេះ និងជាប្រយោជន៍ដ៏សំខាន់សំរាប់ខ្ញុំ៕